សាធារណរដ្ឋខ្មែរ (1970-1975)

បទចំរៀងនៃសាធារណរដ្ឋខ្មែរ

(ភាសា​ខ្មែរ 高棉文 Khmer)

ជនជាតិខ្មែរល្បីពូកែមួយក្នុងលោក
មានជ័យជោគកសាងប្រាសាទសិលា
អារ្យធម៌ខ្ពស់បវរជាតិសាសនា
កេរ្តិ៍ដូនតាទុកលើភពផែនដី។

ខ្មែរក្រោកឡើង
ខ្មែរក្រោកឡើង
ខ្មែរក្រោកឡើង
តស៊ូដម្លើងសាធារណរដ្ឋ

ខ្មាំងលុក
ចូលខ្មែរប្រយុទ្ធ
មិនតក់ស្លុត
យកជ័យបំផុតជូនជាតិខេមរា
ឯករាជ្យភ្លឺថ្លាជាមហាប្រទេសតទៅ។