ព្រះរាជាណាចក្រ​កម្ពុជា

នគររាជ

(ភាសា​ខ្មែរ 高棉文 Khmer)

សូម​ពួក​ទេវត្តា​ថែ​រក្សា​មហា​ក្សត្រ​យើង
ឱយ​បាន​រុង​រឿង​ដោយ​ជ័យ​មង្គល​សិរី​សួស្តី
យើង​ខ្ញុំ​ព្រះ​អង្គ​សូម​ជ្រក​ក្រោម​ម្លប់​ព្រះ​បារមី
នៃ​ព្រះ​នរបតី​វង្ស​ក្សត្រា​ដែល​សាង​ប្រាសាទ​ថ្ម
គ្រប់​គ្រង​ដែន​ខ្មែរ​បូរាណ​ថ្កើង​ថ្កាន​។
ប្រាសាទ​សីលា​កំបាំង​កណ្តាល​ព្រៃ
គួរ​ឱយ​ស្រមៃ​នឹក​ដល់​យស​ស័ក្តិ​មហា​នគរ
ជាតិ​ខ្មែរ​ដូច​ថ្ម​គង់​វង្ស​នៅ​ល្អ​រឹង​ប៉ឹង​ជំ​ហរ
យើង​សង្ឃឹម​ពរ​ភ័ព្វ​ព្រេង​សំណាង​របស់​កម្ពុជា
មហា​រដ្ឋ​កើត​មាន​យូរ​អង្វែង​ហើយ​។
គ្រប់​វត្ត​អារាម​ឮ​តែ​សូរ​ស័ព្ទ​ធម៌
សូត្រ​ដោយ​អំ​ណរ​រំ​ឮក​គុណ​ពុទ្ធ​សាសនា
ចូរ​យើង​ជា​អ្នក​ជឿ​ជាក់​ស្មោះ​ស្ម័គ្រ​តាម​បែប​ដូនតា
គង់​តែ​ទេវត្តា​នឹង​ជួយ​ជ្រោម​ជ្រែង​ផ្គត់​ផ្គង់​ប្រ​យោជន៍​ឱយ
ដល់​ប្រទេស​ខ្មែរ​ជា​មហា​នគរ​។
;